top of page

ចង់ចិញ្ចឹមគោដំបូង គួរចាប់ផ្តើមពីណាមុន?

១. មានឆន្ទៈ

     មុនពេលដែលយើងចាប់មុខរបរអ្វីក៏ដោយ ត្រូវចាប់យកមុខរបរដែលយើងស្រលាញ់ យើងចូលចិត្ត ហើយចេញពីបេះដូងរបស់យើង មិនថាពេលយើងរកស៊ី ពេលយើងធ្វើការឡើយ។ នៅពេលដែលយើងធ្វើវាចេញពីបេះដូងរបស់យើង គឺយើងធ្វើអត់ចេះហត់ ពេលយើងធ្វើអត់ចេះហត់ គឺយើងតស៊ូណាស់ យប់ថ្ងៃអី ក៏យើងធ្វើបានដែរ។



២. ប្រភពចំណី

     បងប្អូនត្រូវរកប្រភពចំណី ត្រូវសិក្សាស្វែងយល់ពីប្រភពចំណីមុនពេលដែលបងប្អូនសម្រេចចិត្តចិញ្ចឹមគោហ្នឹង តើបងប្អូនឲ្យគោស៊ីអ្វី? យកចំណីចេញមកពីណាឲ្យច្បាស់លាស់ រួចបន្តទី៣ ទើបយើងសិក្សាទៅលើមេពូជ។


៣. ជ្រើសរើសពូជ

     ការសិក្សាស្វែងយល់ទៅលើមេពូជ ចិញ្ចឹមមេដឹកយកកូន ឬចិញ្ចឹមគោសាច់? បើយើងចង់ចិញ្ចឹមមេផែន ជាមេពូជស្អាតៗ តម្លៃថ្លៃ យើងត្រូវសិក្សាលើមេផែន។ បើចង់ដាក់គោសាច់ ត្រូវសិក្សាលើគោសាច់ ហើយបន្ទាប់មកទៀតកត្តាទី៤។


៤. ទីតាំង

     នៅពេលដែលយើងទិញគោមក តើយើងនឹងយក ទីតាំងគោ ដាក់នៅទីណា? ពេលយើងដាក់គោ យើងមានទីតាំងល្អ គោយើងឆាប់បានផល ប៉ុន្តែបើយើងដាក់ទីតាំងខុស ការចិញ្ចឹមសត្វនេះមួយ បើយើងដាក់ទីតាំងខុស វាធ្វើឲ្យប៉ះពាល់ វាអាចប៉ះពាល់ទៅដល់អារម្មណ៍អ្នករស់នៅជុំវិញហ្នឹង ការដែលយើងធ្វើក្រោលនៅជិតផ្ទះគេ ឬប៉ះពាល់ទៅលើអ្វីផ្សេងទៀតដែលយើងអត់បានដឹងទេ ប្រសិនបើយើងរើសរកទីតាំងអត់បានច្បាស់លាស់។


៥. ដើមទុន

     យើងរកទីតាំងបានហើយ តើយើងនឹងអភិវឌ្ឍន៍ទីតាំងដែលយើងរើសហើយហ្នឹង ត្រូវធ្វើក្រោល ធ្វើតូចឬធំ អាស្រ័យលើដើមទុនដែលយើងត្រូវចំណាយដែរ។

រៀបចំក្រោលរួច យើងយកមេពូជមកដាក់ក្រោលយើង ការដែលមានទីតាំងល្អហើយយើងគួរអាចដាក់ដាំស្មៅកសិកម្ម។


bottom of page