top of page

Everyone has the freedom to choose what to do

មនុស្សគ្រប់រូបមានសេរីភាព ក្នុងការជ្រើសរើសអ្វីដែលត្រូវធ្វើ

វីដេអូនេះ ខ្ញុំចង់បង្ហាញពីអាហារពេលល្ងាចមួយដ៏មានអត្ថន័យ វាបានបន្ថែមរស់ជាតិនៃជីវិត បែបស្រុកស្រែចម្ការ ជនបទ និងជួបជុំមនុស្សដែលកំពុងមានវត្តមាននៅក្បែរខ្លួន ជាមួយសេចក្តីស្រឡាញ់ វាគឺជាអ្វីៗគ្រប់យ៉ាងដែលមនុស្សចង់បាន ព្រោះយើងអាចលះបង់គ្រប់បែបយ៉ាងដើម្បីសេចក្តីស្រឡាញ់ ហើយក៏នឹងហ្នឹងហួងហែងគ្រប់យ៉ាងដើម្បីយកសេចក្តីស្រឡាញ់ត្រលប់មកវិញផងដែរ។ ទឡីករណ៍មួយបានលើកឡើងថា៖ មនុស្សម្នាក់ៗកើតមកដើម្បីអ្វី? ហេតុអ្វីទើបត្រូវស្វែងយល់ពីអត្ថន័យនៃជីវិត? សូរេន ទស្សនវិទូដ៏ល្បីល្បាញម្នាក់ដែលបានពិចារណាទៅលើជីវិតរបស់មនុស្ស បានពន្យល់អំពីអត្ថន័យជីវិត ប៉ុន្តែពុំមានមនុស្សភាគច្រើនគាំទ្រគាត់ទេ ទោះគាត់គឺជាទស្សនៈវិទូទេវវិទ្យា ថែមទាំងមានឳពុកជាអ្នកមាន ជំនួញមានទ្រព្យស្តុកស្តម្ភផង ដោយសារតែមនុស្សម្នាក់ៗមានបទពិសោធជីវិតផ្សេងៗគ្នា ហើយមនុស្សម្នាក់ៗមានសមត្ថភាពពេញលេញក្នុងការគូរវាសដំណើរជីវិតរបស់ពួកគេរៀងៗខ្លួន។ មនុស្សគ្រប់រូបមានសេរីភាពពេញលេញដើម្បីសម្រេចចិត្តតាមទ្រឹស្តីសីលធម៌ ទៅដឹកនាំជីវិតរបស់ពួកគេដោយខ្លួនឯងផ្ទាល់ទើបដឹងថា សេចក្តីសុខខ្លួនឯងចង់បានបែបណាប្រាកដ ប៉ុន្តែសេរីភាពក្នុងការជ្រើសរើសទាំងនេះ មិនមែនសុទ្ធតែអាចផ្តល់នូវសុភមង្គលដល់អ្នកទាំងអស់ឡើយវាត្រូវស្របតាមច្បាប់សង្គមជាតិ វិន័យគ្រួសារ និងខ្លួនអ្នកផ្ទាល់។ ចុងបញ្ចប់របស់មនុស្សគ្រប់រូបមានសេរីភាព ក្នុងការជ្រើសរើសអ្វីដែលត្រូវធ្វើ និងសង្គមស្របតាម មិនត្រូវបោះបង់ជំនឿរបស់ខ្លួនទៅលើអាទិទេព ព្រះ និងសាសនាណាមួយចោលឡើយ។



bottom of page