top of page

Living in love, leading a life with knowledge is the meaning of life

រស់នៅស្របតាម​ក្តីស្រលាញ់ ដឹកនាំជីវិតដោយប្រើចំណេះដឹង គឺជាអត្ថន័យជីវិត @RanDadaFarm


ការកាត់បន្ថយម៉ោងការងារ នឹងអាចធ្វើឲ្យយើងមានពេលវេលាគ្រប់គ្រាន់សម្រាប់ដំណើរកំសាន្ត និងមានគំនិតច្នៃប្រតិដ្ឋ។ ប្រសិនបើបងប្អូនមានដំណើរកំសាន្តទៅកាន់រមណីដ្ឋានណាមួយនៅថ្ងៃស្អែក (៨ មីនា) អ្នកនៅតែបន្តយកការងាររបស់អ្នកទៅតាមខ្លួនទៀត ជីវិតបែបនេះ ជាការរស់នៅគ្មានន័យ។ តើអត្ថន័យជីវិតរបស់បងប្អូន ជាអ្វី? ចូលចិត្តបែបណា? ស្រលាញ់បែបណា? ចង់រស់នៅបែបណា? កាលពីជំនាន់មុនៗ ដំណើរកំសាន្តគឺជាការចាំបាច់សម្រាប់តែអ្នកមានទ្រព្យមួយក្រុមតូចប៉ុណ្ណោះ! ប៉ុន្តែសម័យនេះ (សម្តេច) មិនមែនបែបហ្នឹងនោះទេ។



កាលណាបើមនុស្សម្នាក់ធ្វើការត្រឹម ៤ម៉ោង/ថ្ងៃ វាពិតជាមានការលើកឡើងថា មនុស្សម្នាក់ៗនឹងចំណាយពេលយ៉ាងច្រើនដែលសល់ពីការងារនោះទៅធ្វើអ្វី? +ប្រាកដណាស់គឺគេង​ ឬធ្វើដំណើរកំសាន្ត ហាត់ប្រាណ រៀបចំផ្ទះសម្បែង... សង្គមដែលឲ្យតម្លៃច្រើន និងផ្តោតសំខាន់ច្រើនទៅលើដំណើរកំសាន្ត លំហែលកាយ សាកថ្មជីវិត មានន័យថាសង្គមនោះឲ្យតម្លៃទៅលើការអប់រំ ព្រោះការអប់រំអាស្រ័យលើការធ្វើដំណើរកំសាន្ត និងភាពសប្បាយរីករាយច្រើនជាងការបណ្តុះបណ្តាលការងារ (មតិខ្ញុំ)។ ប្រសិនបើសង្គមមានភាពសប្បាយរីករាយ មនុស្សនឹងចូលចិត្តសិល្បៈ សង្គមដែលមានការចូលចិត្តសិល្បៈ នឹងមិនងាយចង់ឲ្យកើតមានសង្គ្រាម ព្រោះសង្គមនេះពោរពេញទៅដោយភាពសប្បាយរីករាយ ក៏ប៉ុន្តែអាថ៌កំបាំងនៃសុភមង្គល គឺជាការទទួលស្គាល់ថា ជីវិតពោរពេញទៅដោយសេចក្តីទុក្ខ៕


[...]


bottom of page